Job Details

អ្នកគ្រប់គ្រងបច្ចេកទេស

Toutes à l’Ecole
Posting Date: 03 Jun 2019
Closing Date: 03 Jul 2019
# of hiring: 01
Salary range: Depend on Degree and Experience
Job Type: Full-Time,
Seniority Level: Experienced Level,
Job location: Phnom Penh,
Ad Type: Free Package

អ្នកគ្រប់គ្រងបច្ចេកទេសមានតួនាទីគ្រប់គ្រងការថែទាំ ការជួសជុលឧបករណ៍ប្រើប្រាស់អោយបានត្រឹមត្រូវ និងការអនុវត្តទៅតាមការវិវត្ដរបស់អង្គភាព។ អ្នកគ្រប់គ្រងបច្ចេកទេស ត្រូវទទួលខុសត្រូវរៀបចំពិនិត្យកញ្ចប់ថវិកា ហើយត្រូវធានាឱ្យបាននូវដំណើរការល្អរាល់ឧបករណ៍ទាំងឡាយ ការថែទាំអគារ និងបទប្បញ្ញត្តិសុវត្ថិភាពពេលបំពេញភារកិច្ច។ អ្នកគ្រប់គ្រងបច្ចេកទេសត្រូវគ្រប់គ្រងក្រុមផ្តល់សេវាកម្ម និងក្រុមថែទាំបច្ចេកទេស។

KEY RESPONSIBILITIES

ការងារសាងសង់

ត្រូវកំណត់នូវតម្រូវការយោងទៅតាមការប្រមើមើលនៃកំណើនអគារ ដោយមានជំនួយពីប្រធានផ្នែក។

បង្កើតគម្រោងការងារប្រកបដោយភាពជាក់លាក់ និងស្នើអោយថ្នាក់លើរបស់ខ្លួនអនុម័ត។

ពិនិត្យនូវលក្ខណៈពិសេស ជាមួយដៃគូផ្គត់ផ្គង់អនុលោមតាមផែនការដែលបានអនុម័ត។

កំណត់អោយបាននូវកាលវិភាគ និងតាមដានការរីកចំរើននៃការងារ។

ផ្ទៀងផ្ទាត់អនុលោមតាមការងារដែលបានប្រគល់អោយ។

ការថែទាំ និងការជួសជុល

ធានាអោយបាននូវដំណើរការល្អរាល់ការដំឡើងឧបរកណ៍ និងសម្ភារៈ។

បង្កើត និងសម្របសម្រួលការបែងចែកការងារប្រចាំថ្ងៃ/ប្រចាំសប្តាហ៌ ហើយត្រូវកត់ត្រារាល់ព័ត៌មានទាំងអស់ និងចាត់វិធានការការការពារសុវត្ថិភាពចំបង។

រៀបចំផែនការថែទាំការពារប្រចាំឆ្នាំ។

បង្កើតនូវផែនការប្រចាំឆ្នាំអំពីតម្រូវការឧបករណ៍(ជំនួស ឬឧបករណ៏ថ្មី) ជាមួយនឹងអ្នកគ្រប់គ្រងរបស់ខ្លួន។

វាយតម្លៃការងារជួសជុលក្នុងករណីមានការដំឡើងណាមួយបាក់ធ្លាក់ចុះ ឬរិចរិល។

សរសេររាយការណ៍រាល់ឧប្បត្តិហេតុទាំងឡាយ។

ថែរក្សាសម្ភារៈ ទ្រព្យសម្បតិ្តរបស់សាលាជាប្រចាំ ជាមួយអ្នកគ្រប់គ្រងរបស់ខ្លួន។

ស្វែងរក និងស្នើដល់ដៃគូផ្គត់ផ្គង់ ទទួលនូវតំលៃប៉ាន់ស្មាន និងរៀបចំសំណើសុំទិញ។

ធានាឱ្យបានថា ទឹក និងអគ្គិសនីអាចប្រើប្រាស់បាននៅគ្រប់អគារសិក្សាទាំងអស់។

កាត់បន្ថយពេលវេលារង់ចាំអោយតិចបំផុតក្នុងការផ្គត់ផ្គង់។

ក្រុមផ្តល់សេវាកម្ម

រៀបចំកាលវិភាគប្រចាំសប្តាហ៌នូវរាល់សកម្មភាពដល់ក្រុមផ្តល់សេវាកម្ម យោងតាមព្រឹត្តិការណ៍ពិសេសៗ ទស្សនកិច្ច ការចែកសម្ភារៈ ។ល។)

ធានាអោយបានថា បរិស្ថានសាលារៀនមានសភាពស្រស់ស្អាត។

រៀបចំដំណើរការ និងនីតិវិធីក្នុងការចែកសម្ភារផ្តល់ដោយសាលា។

សហការជាមួយផ្នែកផ្សេងទៀតក្នុងសាលា និងបុគ្គលិក ដើម្បីដោះស្រាយបញ្ហាដឹកជញ្ជូននៅពេលត្រូវការពេញមួយថ្ងៃ។

សុវត្ថិភាព / អនាម័យ

ដោយអនុលោមតាមបទប្បញ្ញត្តិ និងតម្រូវការរបស់គ្រឹះស្ថាន បង្កើតផែនការសុវត្ថិភាព និងស្នើនូវការចាត់វិធានការអនាម័យសម្រាប់បុគ្គលិក និងសិស្ស។

អនុវត្តគោលការណ៍ណែនាំសុវត្ថិភាព និងអនាម័យជាមួយក្រុមជួសជុលថែទាំ និងសាលារៀន។

ថែរក្សាសម្ភារៈតូចៗ និងផលិតផលជាប្រចាំ (ក្រដាស ផលិតផលសំអាត សម្ភារៈតូចៗ ។ល។)។

ការគ្រប់គ្រងបុគ្គលិក

គ្រប់គ្រងកាលវិភាគរបស់បុគ្គលិក៧នាក់ និងសកម្មភាពរបស់បុគ្គលិក។

តាមដាន / វាយតម្លៃការងាររបស់ក្រុម។

សម្រង់វត្តមានប្រចាំសប្តាហ៍ត្រូវបញ្ជូនទៅផ្នែកធនធានមនុស្ស។

ភារកិច្ចផ្សេងទៀត

ចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងរបស់សាលា សិក្ខាសាលា ការបណ្តុះបណ្តាល ដំណើរកម្សាន្ត និងសកម្មភាពដែលអាចប្រព្រឹត្តទៅនៅចុងសប្តាហ៍ ឬពេលល្ងាច។

គោរពច្បាប់ និងបទបញ្ជារបស់សាលារៀន។

ចូលរួមការប្រជុំបុគ្គលិក និងជាមួយក្រុមការងាររបស់ខ្លួន។

ទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងចេះបត់បែនតាមស្ថានភាពការងារ។

ការងារផ្សេងទៀតស្នើដោយអ្នកគ្រប់គ្រងរបស់ខ្លួន។

REQUIREMENT

មានបទពិសោធន៍រយៈពេល២ឆ្នាំ ជំនាញគ្រប់គ្រង។

មានបទពិសោធន៍រយៈពេល២ឆ្នាំ នៅក្នុងវិស័យស្រដៀងគ្នា។

មានបទពិសោធន៍ជួសជុលម៉ាស៊ីនត្រជាក់ និងទូទឹកកកគឺកាន់តែប្រសើរ។

និយាយភាសាអង់គ្លេសបានល្អ បើនិយាយភាសាបារាំងកាន់តែប្រសើរ។

HOW TO APPLY

សូមផ្ញើរប្រវត្តិរូបសង្ខេប និងលិខិតបញ្ជាក់ពីចំណាប់អារម្មណ៌ទៅកាន់អ៊ីម៉ែលៈ [email protected]

គេហទំព័រៈ toutesalecole.org

អាសយដ្ឋានៈ ផ្ទះលេខ៩០២ ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ




SUCCESSFULLY TIPS
  • Tailor a CV to a specific job
  • Keep it simple
  • Include key information - personal detail
  • Showcase achievements