Job Details

គ្រូបង្រៀនគណិត និងវិទ្យាសាស្ត្រនៅបឋមសិក្សា- ចំនួន០៥នាក់

Toutes à l’Ecole
Posting Date: 03 May 2019
Closing Date: 31 May 2019
# of hiring: 5
Salary range: 500
Job Type: Full-Time,
Seniority Level: Experienced Level,
Job location: Phnom Penh,
Job category: Education, Training,
Ad Type: Free Package

បេសកកម្មចម្បង៖ តួនាទីរបស់គ្រូបង្រៀនគណិតវិទ្យា និងវិទ្យាសាស្ត្រ ត្រូវផ្តល់នូវការអប់រំចំណេះដឹងច្បាស់លាស់ផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ដល់ទី៦​ដើម្បីឱ្យពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បន្តទៅភូមិសិក្សាថ្មី និងដើម្បីអភិវឌ្ឍសមត្ថភាព អាកប្បកិរិយា និងគំនិតច្នៃប្រឌិតឆ្លើយតបទៅនឹងគោលដៅអប់រំសម្រាប់សតវត្សទី២១។

KEY RESPONSIBILITIES

ការងារបច្ចេកទេស

រៀបចំកិច្ចតែងការបង្រៀនអោយបានច្បាស់លាស់លើមុខវិជ្ជា គណិតវិទ្យា និងវិទ្យាសាស្ត្រ

គ្រប់គ្រងលើឥរិយាបថរបស់សិស្សដើម្បីធានាក្នុងការបង្កើន លទ្ធផលសិក្សា ការទទួលខុសត្រូវ ភាពវៃឆ្លាត និងស្វ័យភាពរបស់សិស្ស

ជួយសិស្សក្នុងការអភិវឌ្ឍជំនាញ និងវិធីសាស្ត្រក្នុងការដោះស្រាយចំណោទគណិតវិទ្យា

បង្រៀនសិស្សឲ្យយល់អំពីមូលដ្ឋានគ្រឹះនៃ ការគណនាចំនួន ការរាប់ចំនួន និងស្គាល់លេខនពន្តច្បាស់លាស់

ជួយសិស្សឲ្យយល់ពីគណិតវិទ្យា និងវិទ្យាសាស្ត្រក្នុងទំរង់ជាភាសាសាម័ញ្ញងាយៗដែលអាចជួយឲ្យពួកគេមានសមត្ថភាពប្រើប្រាស់ខួក្បាលក្នុងការគិត និងគណនាលេខ

បង្រៀនសិស្សក្នុងការបង្កើតជំនាញកម្រិតខ្ពស់ឲ្យបានច្រើនទៅតាមការវិវឌ្ឍ និងរីកចម្រើនតាមវ័យរបស់ពួកគេ

បង្ហាញសិស្សអំពីរបៀបនៃការត្រួតពិនិត្យការងារ រំលឹកឡើងវិញ និងវាយតម្លៃទៅលើដំណើការគណិតវិទ្យា និងវិទ្យាសាស្ត្រ

បង្រៀនសិស្សឲ្យចេះអាន និងនិយាយសាឡើងវិញនូវបញ្ហានៅក្នុងចំណោទគណិតវិទ្យាដោយប្រើប្រាស់ភាសាផ្ទាល់ខ្លួន

បង្រៀនសិស្សឲ្យចេះធ្វើទំនាក់ទំនងនូវបញ្ហាស្រដៀងៗគ្នា និងរកដំណោះស្រាយ

ផ្តល់លទ្ធភាពដល់សិស្សក្នុងការគិតអំពីវិធីសាស្ត្រផ្សេងៗក្នុងការដោយស្រាយចំណោទគណិតវិទ្យា ក៏ដូចស្វែងយល់អំពីធម្មជាតិ ជុំវិញខ្លួន

បង្រៀនសិស្សក្នុងការធ្វើប្រមាណវិធីដែលចាំបាច់ក្នុងគណិតវិទ្យា

បង្រៀនសិស្សឲ្យចេះបង្ហាញចម្លើយដោយប្រើប្រាស់រូបភាព ការគណនា និង ការពន្យល់ដោយប្រើពាក្យផ្ទាល់ខ្លួន

បង្រៀនសិស្សអំពីសញ្ញាណនៃគោលការណ៍សំខាន់ដូចជា ភាពសមហេតុសមផល និងប្រហាក់ប្រហែលជាដើម

លើកទឹកចិត្តក្នុងការជជែកគ្នាទៅលើអំណះអំណាង ឬសមត្តិកម្មរបស់ចំណោទ ឬបាតុភូតផ្សេងៗក្នុងវិទ្យាសាស្ត្រ

ជម្រុញលើកទឹកចិត្តដោយឥរិយាបថវិជ្ជមានដោយមិនប្រកាន់ភេទចំពោះមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ

បង្រៀនសិស្សអំពីរបៀបវាស់វែងដោយប្រើប្រាស់ឧបករណ៍ផ្សេងៗគ្នា

ផ្សារភ្ជាប់ខ្លឹមសារគណិតវិទ្យា និងវិទ្យាសាស្ត្រទៅនឹងតំណើរការ    ផ្សេងៗនៅក្នុងស្ថានភាពជាត់ស្តែងរាល់ថ្ងៃ

ធ្វើទំនាក់ទំនងការគិតបែបគណិតវិទ្យា និងការរិះរកតាមរយៈ ឧបករណ៍ជំនួយ ការសរសេរ និងការពិពណ៌នា

ប្រើប្រាស់សម្ភារបង្រៀនចម្រុះ និងវិធីសាស្ត្រផ្សេងៗក្នុងការគណនាដើម្បីពង្រឹងការយល់ដឹងអំពីសញ្ញាណនៃគណិតវិទ្យា       និងវិទ្យាសាស្ត្រ

បង្ហាញអំពីទំនាក់ទំនងគ្រប់ចំនួនទាំងអស់ទៅនឹងគោល ៥, ១០, ១០០, ១០០០។

បង្រៀន និងបង្ហាញអំពីគំរូម៉ូដែលមូលដ្ឋានគ្រឹះនៃសញ្ញាណធរណីមាត្រនិងការផ្សាភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ

ធ្វើឲ្យសិស្សយល់និងចេះបង្កើតរូបធរណីមាត្រដែលមានវិមាត្រ ២ និងវិមាត្រ៣ ព្រមទាំងផ្ទៃក្រឡា

យល់អំពី និងស្គាល់រូបបីយប័ណ្ណ ពេលវេលា និងខ្នាតរង្វាស់រង្វាល់

ត្រូវមានឆន្ទៈធ្វើជាផ្នែកមួយនៃសហគមន៍របស់សិស្ស

ផ្តល់ព័ត៌មានត្រឡប់អំពីការរីកចម្រើនរបស់សិស្សជូនដល់គ្រួសារសិស្សក្នុង​ឥរិយាបថសមរម្យ

ចេះទទួលស្គាល់ និងលើកទឹកចិត្តសិស្សចំពោះការទទួលបានលទ្ធផលល្អក្នុងការសិក្សា

ចូលរួមសហការណ៍ជាមួយលោកគ្រូអ្នកគ្រូដ៏ទៃទៀតដើម្បីជោគជ័យ នូវបេសកម្ម និងគុណតម្លៃរបស់សាលា

ការបង្រៀនប្រកបដោយសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន

ការវាយតម្លៃការសិក្សារបស់សិស្សានុសិស្ស

រៀបចំ និងគ្រប់គ្រងការប្រឡងប្រចាំខែ​ និង​ឆមាស

កែសំណួរប្រចាំខែ និងឆមាស រួចបញ្ជូនលទ្ធផលជូនគ្រូបន្ទុកថ្នាក់។

ធ្វើការងារជាមួយគ្រូបង្រៀនដទៃទៀតមានមុខវិជ្ជាដូចគ្នា និងប្រធានក្រុមបច្ចេកទេសក្នុងគោលបំណងរៀបចំផែនការសំរាប់    ការប្រឡងទាំងអស់

រៀបចំការវាយតម្លៃសិក្សា ដោយប្រើគោលដៅសិក្សាផ្សេងៗគ្នាសម្រាប់មួយឆ្នាំសិក្សាពេញ

រៀបចំវិញ្ញាសាប្រឡងស្របតាមលទ្ធផលសិក្សារំពឹងទុកនៃខែ / ឆមាសនីមួយៗដែលកំណត់នៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា

រៀបចំ គ្រប់គ្រង ដាក់ពិន្ទុ ចម្លងទុក និងរាយការណ៍នូវលទ្ធផលក្នុងការធ្វើតេស្ត ដើម្បីវាយតម្លៃការកើនឡើង និងការរីកចម្រើនរបស់សិស្ស

ផ្តល់ដំបូន្មានដល់សិស្សក្រោយពេលវាយតម្លៃនីមួយៗ

ចូលរួមការវាយតម្លៃសិក្សារបស់សិស្ស។

កិច្ចការរដ្ឋបាល និងផ្សេងៗ

រៀបចំកម្មវិធីបង្រៀនប្រចាំឆ្នាំដោយមានការរំពឹងទុកនូវការបង្រៀនច្បាស់លាស់នៃជំពូក/មេរៀននីមួយៗ

រៀបចំផែនការ អភិវឌ្ឍ និងប្រើប្រាស់សម្ភារឧបទេសផ្សេងៗគ្នា និងសម្ភារជំនួយសមស្របទៅនឹងកម្រិតយល់ដឹង និងការអប់រំរបស់សិស្ស

រៀបចំសៀវភៅរដ្ឋបាល និងបំពេញតាមតម្រូវការរបស់សាលារៀន

ចូលរួមការប្រជុំបុគ្គលិក និងវគ្គបណ្តុះបណ្តាល / សិក្ខាសាលាពាក់ព័ន្ធនឹងគោលបំណងពង្រឹងសមត្ថភាព

ចូលរួមការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ

គោរពច្បាប់ និងបទប្បញ្ញត្តិរបស់សាលារៀន

តាមដាននិងអប់រំពីវិន័យរបស់វិន័យរបស់សិស្ស

បំពេញ និងបញ្ចប់ភារកិច្ចតាមការកំណត់ទាន់ពេលវេលា

មានគំនិតផ្តួចផ្តើម និងបង្កើតសកម្មភាពសិក្សាថ្មីៗប្រកបដោយប្រសិទ្ធិភាពសម្រាប់សិស្សស្របតាមលទ្ធផលនៃថ្នាក់ និងកម្រិតសិក្សារបស់សិស្ស

ចូលរួមព្រឹត្តិការណ៍នានារៀបចំដោយសាលារៀន

មានឆន្ទៈក្នុងការជួយសិស្សរៀនខ្សោយ។

ធ្វើការងារជាមួយគ្រូបង្រៀនភាសាអង់គ្លេស ដើម្បីជួយដល់សិស្សបង្កើតប៉ុសិ៍្តកាតសម្រាប់ឪពុកម្តាយធម៌របស់ពួកគេ

ការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ

ចូលរួមការប្រជុំបច្ចេកទេសប្រចាំ​​សប្តាហ៌ និងខែ

ចូលរួមក្នុងដំណើរការនៃការសិក្សាស្រាវជ្រាវ ដើម្បីកែលម្អការបង្រៀន

ចូលរួមសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលនានារៀបចំ ឬផ្ដល់ដោយសាលារៀន

ព្យាយាមស្ម័គ្រចិត្តខិតខំប្រឹងប្រែងបង្រៀននូវវិធីសាស្ត្រថ្មីៗដោយមានជំនួយពីប្រធានក្រុមមុខវិជ្ជា ឬគ្រូដទៃទៀត និងនាយកសាលាប្រសិនបើចាំបាច់។

REQUIREMENT

លក្ខណៈសម្បត្តិ

មានបរិញ្ញាបត្រគណិតវិទ្យា ឬក៏មុខវិជ្ជាទាក់ទងនិងវិទ្យាសាស្ត្រ ឬក៏មានសញ្ញាបត្រគរុកោសល្យផ្នែកបឋមសិក្សារួមនឹងជំនាញបន្ថែមផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រ

សញ្ញាបត្រគ្រូបឋមសិក្សា ឬមធ្យមសិក្សាគរុកោសល្យចេញដោយក្រសួងអប់រំ យុវជន និងកីឡា

បទពិសោធន៍គ្រូបង្រៀនយ៉ាងតិចចំនួន០២ឆ្នាំ

មានឆន្ទៈក្នុងការរៀន និងអភិវឌ្ឍការបង្រៀនរបស់ខ្លួន។

មានចំណេះដឹងខ្លះបំណិនវិទ្យាសាស្ត្រ

មានចំណេះដឹងអំពីបង្រៀន និងរៀនតាមបែបរិះរក ឬការបង្រៀនតាមបែបសហការណ៍

យល់ដឹងខ្លះអំពីដំណើរការនៃការសិក្សារស្រាវជ្រាវមេរៀន

ចេះធ្វើការស្រាវជ្រាវ អំពីធីសាស្ត្របង្រៀនថ្មីៗតាម Internet

យល់ដឹងច្បាស់លាល់ស្តីអំពីបំណិនសតវត្សទី២១

ភាសាបរទេស៖ ចេះភាសាអង់គ្លេស ឬភាសាបារាំង និងនិយាយភាសាបរទេសផ្សេងទៀតកាន់តែប្រសើរ

ជំនាញកុំព្យូទ័រ៖ មានចំណេះដឹងផ្នែកកុំព្យូទ័រ ជាពិសេសកម្មវិធី Microsoft Office, Internet និង Email

HOW TO APPLY

សូមផ្ញើរប្រវត្តិរូបសង្ខេប និងលិខិតបញ្ជាក់ពីចំណាប់អារម្មណ៌ទៅកាន់អ៊ីម៉ែលៈ [email protected]

គេហទំព័រៈ toutesalecole.org

អាសយដ្ឋានៈ ផ្ទះលេខ៩០២ ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ




SUCCESSFULLY TIPS
  • Tailor a CV to a specific job
  • Keep it simple
  • Include key information - personal detail
  • Showcase achievements