Job Details

បុគ្គលិកផ្នែកលក់ក្នុងហាង (Indoor Sales), បុគ្គលិកផ្នែកលក់ខាងក្រៅ (Outdoor Sales), បុគ្គលិកផ្នែកលក់ជាន់ខ្ពស់ (Store Supervisor)

Azonee Co., Ltd.
Posting Date: 27 Mar 2018
Closing Date: 27 Apr 2018
Job Type: Full-Time,
Seniority Level: Experienced Level,
Job location: Phnom Penh,
Ad Type: Premium

ក្រុមហ៊ុន Azonee Co., LTD ជាក្រុមហ៊ុនចែកចាយ និងលក់រាយនាឡិកាម៉ាកល្បី ដែល កំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំមានកិត្តិយសក្នុងការធ្វើជាអ្នកចែកចាយសំរាប់ ប្រទេសកម្ពុជា នូវនាឡិកាម៉ាក Timex ដែលនាំមកពីសហរដ្ឋអាមេរិក។ ក្រុមហ៊ុនមានគោលបំណងផ្តល់អោយប្រជាជនកម្ពុជា នូវបទពិសោធន៍ដែលពោរពេញដោយភាពរីករាយ និងសប្បាយ ក្នុងការប្រើប្រាស់នាឡិកាម៉ាកល្បីលំដាប់ថ្នាក់ពិភពលោក ព្រមជាមួយនឹងតម្លៃសមរម្យ។ ទន្ទឹម នឹងនេះ ក្រុមហ៊ុនកំពុងត្រូវការបេក្ខភាពដែលមានសមត្ថភាពក្នុងការបំពេញតួនាទីដូចខាងក្រោម៖

01 - បុគ្គលិកផ្នែកលក់ក្នុងហាង (Indoor Sales)

ទំនួលខុសត្រូវការងារៈ

  • ផ្តល់សេវាកម្មល្អដល់អតិថិជន
  • មានការយល់ដឹងច្រើនទៅលើ ម៉ូត និងប្រភេទនាឡិកា ព្រមទាំងផ្តល់ការណែនាំដ៏សមរម្យ ចំពោះអតិថិជន
  • គោរពទៅតាមការណែនាំចំពោះការលក់ ពន្យល់ពត័មានអំពីការធានារ៉ាប់រ៉ងលើនាឡិការបស់ ក្រុមហ៊ុន ក៏ដូចជាវិធីនៃការថែរក្សារនាឡិកាទៅដល់អតិថិជន
  • ជំរុញការលក់ ចំពោះការផ្សព្វផ្សាយពិសេសៗ (Promotion) របស់ផលិតផល
  • អនុវត្តអោយបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍របស់ហាងនិងការណែនាំរបស់ថ្នាក់គ្រប់គ្រងជាន់
  • ខ្ពស់ និងប្រធានចាត់ចែងក្នុងហាង
  • គ្រប់គ្រង និងត្រួតពិនិត្យមើលបញ្ជីទំនិញក្នុងហាងជាប្រចាំ
  • ទទួលខុសត្រូវក្នុងការរៀបចំអោយមានសណ្តាប់ធ្នាប់ និងថែរក្សាទ្រព្យសម្បត្តិក្នុងហាង
  • ដោះស្រាយបញ្ហាដែលអតិថិជនមិនពេញចិត្តនិងការងារផ្សេងៗទៀតដែលចាត់ចែងដោយថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងប្រធានចាត់ចែង ក្នុងហាង។

លក្ខណៈសម្បត្តិៈ

  • ត្រូវការបុគ្គលិកភេទស្រី (អាយុ ១៨-២៨ឆ្នាំ)
  • កំរិតវប្បធម៌យ៉ាងតិចត្រឹមថ្នាក់ទី១២
  • ចេះនិយាយភាសាចិន ឬ ភាសាអង់គ្លេស
  • មានបទពិសោធន៍ខាងផ្នែកលក់យ៉ាងតិច១ឆ្នាំ (អាទិភាពចំពោះអ្នកធ្លាប់ធ្វើការក្នុងហាង នាឡិកា)
  • សុខភាពមាំមួន រូបសម្បត្តិសមរម្យ រួសរាយរាក់ទាក់ និងមានភាពស្មោះត្រង់
  • ជំនាញក្នុងការដោះស្រាយបញ្ហាដែលកើតឡើង  ទំនាក់ទំនង ការរៀបចំ ការផ្សព្វផ្សាយ ផលិតផល និងពូកែក្នុងការចរចារ
  • អាចធ្វើការក្រោមសំពាធការងារ និងអាចធ្វើការងារជាក្រុម

02 - បុគ្គលិកផ្នែកលក់ខាងក្រៅ (Outdoor Sales)

ទំនួលខុសត្រូវការងារៈ

  • ទទួលការបញ្ជាទិញពីហាងលក់់ទំនិញ
  • បង្កើត និង រក្សាទំនាក់ទំនងល្អជាមួយអតិថិជន
  • អនុវត្តយុទ្ធសាស្រ្តលក់ និងកម្មវិធីជំរុញការលក់នានា
  • រាយការណ៍មកអ្នកគ្រប់គ្រងពីព៌តមានទីផ្សារ និងសកម្មភាពគូប្រកួតប្រជែង។

លក្ខណៈសម្បត្តិៈ

  •  មានភាពអំនត់តស៊ូ មានឆន្ទៈក្នុងការងារ
  •  មានបទពិសោធន៍ផ្នែកលក់យ៉ាងតិចមួយឆ្នាំ
  •  មានទេពកោសល្យក្នុងការងារប្រាស្រ័យទាក់ទង ចរចារ និងរួសរាយរាក់ទាក់
  •  មានភាពស្មោះត្រង់ គោរពវិន័យ។

បុគ្គលិកផ្នែកលក់ជាន់ខ្ពស់ (Store Supervisor)

ទំនួលខុសត្រូវការងារៈ

  • ត្រូវការបុគ្គលិកភេទស្រី អាយុ ២៥ ដល់ ៣៥ឆ្នាំ
  • កំរិតវប្បធម៌យ៉ាងតិចត្រឹមថ្នាក់ទី១២
  • អាចប្រើប្រាស់កម្មវិធីកំព្យូទ័រ Ms. Word & Excel
  • ចេះនិយាយភាសាអង់គ្លេស
  • មានបទពិសោធន៍ខាងផ្នែកលក់យ៉ាងតិច២ឆ្នាំនៅក្នុងហាងលក់នាឡិកា
  • សុខភាពមាំមួន រូបសម្បត្តិសមរម្យ រួសរាយរាក់ទាក់ និងមានភាពស្មោះត្រង់
  • ជំនាញ ក្នុងការដោះស្រាយបញ្ហាដែលកើតឡើង  ទំនាក់ទំនង ការរៀបចំ ការផ្សព្វផ្សាយផលិតផល និងពូកែក្នុងការចរចារ
  • អាចធ្វើការក្រោមសំពាធការងារ និងអាចធ្វើការងារជាក្រុម
  • រីករាយ និងចេះបត់បែនតាមសភាពការណ៍

លក្ខណៈសម្បត្តិៈ

  • ដឹកនាំ បង្រៀន លើកទឹកចិត្តក្រុមការងារ ដែលរួមមានបុគ្គលិកផ្នែកលក់ ជាងបច្ចេកទេសនាឡិកា ដើម្បីសំរេចបាននូវសេវាកម្មល្អចំពោះអតិថិជន ការលក់ផលិតផល សកម្មភាពផ្សព្វផ្សាយពិសេសៗ ការគ្រប់គ្រងស្តុកទំនិញ ការគ្រប់គ្រងប្រាក់ចំណូល ការគោរពបទបញ្ជារហាង និងសំរេចអោយបាននូវគោលដៅកំណត់លក់របស់ក្រុមហ៊ុន
  • មានទំនួលខុសត្រូវលើប្រតិបត្តិការលក់ប្រចាំថ្ងៃនៅក្នុងហាង រួមមានការរឹតបន្តឹងគោលការណ៍របស់ហាង សន្តិសុខ និង សុវត្ថិភាពរបស់បុគ្គលិក របស់អតិថិជន ព្រមទាំងទ្រព្យសម្បត្តិទាំងអស់ក្នុងហាង និងគ្រប់គ្រងទៅលើបុគ្គលិកផ្នែកសន្តិសុខ។
  • រាយការណ៍ជូនប្រធានផ្នែកលក់ និងទីផ្សារ
  • •និងការងារផ្សេងៗទៀតដែលចាត់ចែងដោយថ្នាក់គ្រប់គ្រង


របៀបដាក់ពាក្យៈ

បេក្ខជនដែលចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូបសង្ខេបដោយបិតភ្ជាប់ជាមួយរូបថតថ្មី 4x6 មួយសន្លឹក រួចមដាក់នៅការិយាល័យ Citytower អាគារលេខ ៣២១ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាន់ទី១១ ឬតាមរយៈអ៊ីម៉ែល [email protected][email protected]

ទំនាក់ទំនងលេខទូរស័ព្ទ : ០៧៨ ៥៦៨ ៣៣៣/ ០៧៨ ៧៧៧ ៨៧០
បេក្ខជនដែលបានជាប់ Short List នឹងត្រូវបានទាក់ទងតាមទូរសព្ទដើម្បីធ្វើការសម្ភាសន៍។




SUCCESSFULLY TIPS
  • Tailor a CV to a specific job
  • Keep it simple
  • Include key information - personal detail
  • Showcase achievements