
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
All jobs of សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC).
About សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
1. ប្រវត្តិរបស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (សសកក) ជាស្ថាប័នសមាជិកភាព ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ខែមករាឆ្នាំ២០១១ដោយសហគមន៍ចំនួន១២ (ខេត្តកណ្ដាល ស្វាយរៀង និងព្រះសីហនុ)ដែលធ្វើការរួមគ្នាក្នុងគោលបំណង ដោះស្រាយបញ្ហាដីធ្លី ធនធានធម្មជាតិ និងការបណ្តេញដោយបង្ខំដែលកើតចេញ ពីគម្រោង អភិវឌ្ឍនានា ដោយប៉ះពាល់ការរស់នៅរបស់កសិករ។
សម្ព័ន្ធសហគមន៍កសិករកម្ពុជា ត្រូវបានយល់ព្រមចុះបញ្ជីការពីក្រសួងមហាផ្ទៃតាមរយៈលិខិតលេខ ១៧៧៦ សជណ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ។
2. ទស្សនៈវិស័យ
- ចង់ឃើញប្រជាកសិកររស់នៅសមរម្យថ្លៃថ្នូរមានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមកែលំអឲ្យមានអភិបាលកិច្ចមូលដ្ឋាន
3. បេសកកម្ម
ដើម្បីសម្រេចនូវទស្សនៈវិស័យ សសសកក មានបេសកកម្មសំខាន់ៗដូចខាងក្រោម ៖
- ចងក្រង កសិករ សហគមន៍ សមាគម បណ្តាញ អង្គការ និងស្ថាប័នពាក់ព័ន្ធឲ្យមានសម្លេងរួមគ្នា និងមានឥទ្ធិពលលើការផ្លាស់ប្តូរជាវិជ្ជមាន
- បង្កើនការយល់ដឹងដើម្បីឲ្យមានការចូលរួមពេញលេញក្នុងការអភិវឌ្ឍមូលដ្ឋានតាមបែបប្រជាធិបតេយ្យ
- តស៊ូមតិ ដើម្បីជំរុញឲ្យមានការគោរពសិទ្ធិមនុស្សជាពិសេសសិទ្ធិកសិករ និងឲ្យមានប្រជាធិបតេយ្យពេញលេញ
4. គុណតម្លៃ
- អព្យាក្រឹត្យ៖ មិនប្រកាន់និន្នាការនយោបាយ និងឈរលើគោលការណ៍ឯករាជ្យ
- គុណធម៌៖ គោរពឲ្យតម្លៃ និងផ្តល់ឱកាសដោយស្មើភាពរវាងសមាជិក បុគ្គលិក និងគណៈកម្ម ការជាពិសេសបុរស និងស្រ្តី
- អភិវឌ្ឍន៍សមត្ថភាព៖ ផ្តល់ឱកាសឲ្យសមាជិក បុគ្គលិក និងគណៈកម្មការពង្រឹងសមត្ថភាព ស្របទៅតាមតួនាទី
- សាមគ្គីភាព៖ ចងក្រង សហការ និងកិច្ចសហប្រតិបត្តិការក្នុងការតស៊ូមតិ ដើម្បីការផ្លាស់ប្តូរជីវភាពរស់នៅជាវិជ្ជមាន
- ទំនួលខុសត្រូវ៖ ទទួលខុសត្រូវរាល់ប្រតិបត្តិការការងាររបស់ខ្លួន
5. គោលដៅ
លើកកម្ពស់កសិករឲ្យរស់នៅក្នុង ជីវភាពថ្លៃថ្នូរ និងមានការចូលរួមពេញលេញ ក្នុងការអភិវឌ្ឍមូលដ្ឋាន តាមរយៈការចងក្រងពង្រឹងសិទ្ធិអំណាចសហគមន៍ តស៊ូមតិ និងពង្រឹងសមត្ថភាពស្ថាប័ន ។