social enterprise logo

ហ៊ានសារភាពកំហុស Admit your mistake

Thu 10, Oct 2019



ជាទូទៅកំហុស​ឆ្គងទាំងឡាយដែលបានកើតឡើង និងត្រូវបានអនុគ្រោះ ដោយការយោគយល់គ្នា ។

អ្នកណាក៏ធ្លាប់ធ្វើខុសដែរ។ តែជាញឹកញយមនុស្សយើងមានភាពអៀនខ្មាស និងគ្មានភាពក្លាហាន ក្នុងការទទួលសារភាពកំហុសឆ្គងរបស់ខ្លួន។

ការសារភាពកំហុសវាជាការលំបាកណាស់ ​វាត្រូវការភាពក្លានហាន និងស្មោះត្រង់។ ចូរចាំថា ការសារភាពកំហុស​វានិងជួយអោយយើងទទួលបាននូវអនាគតដ៏ត្រចះត្រចង់​ ដែលមិននឹកស្មានដល់។
ចឹងសូមសាកល្បងរៀនទទួលកំហុស និងសារភាពដើម្បី
ការអភិវឌ្ឍខ្លួនយើងសំរាប់ថ្ងៃអនាគត។


 

1-​ការហ៊ានសារភាព អាចជួយអោយយើងរួចផុត ពីកំហុសដែលបានធ្វើកន្លងមក

ការលាក់បាំងកំហុសខ្លួនឯងហាក់បីដូចជាស្រួលជាងការសារភាពទទួលយកវា ប៉ុន្តែនៅក្នុងខ្លួនយើង នឹងមានអារម្មណ៍មិនស្រួលជានិច្ច ហើយមិនស្រួលអស់មួយជីវិត។

នៅពេលដែលលាក់បាំងកំហុស អ្នកនិងចាប់ផ្តើមកុហកអ្នកដ៏ទៃ ហើយកំហុសវានឹងចាប់កំណើត រីកធំធាត់ក្នុងខ្លួនរបស់យើង ហើយ វាកាន់តែលេចធ្លោ នឹងរីកដុសដាល ទីបំផុតវានិងសម្លាប់អាជីពរបស់យើង។

 ផ្ទុយទៅវិញ  ការសារភាពកំហុស វាអាចជួយសង្រ្គោះយើងពីស្ថានភាពដ៏អាប់អួរ​ វានឹងធ្វើឱ្យយើងរឹងមាំ ហើយយើងអាចប្រឈមមុខនឹងពិភពលោកដោយគ្មានកំហុសនិងការខ្មាស់អៀនទៀតផង។

 

2-មិនត្រូវនិយាយកុហក

ការសារភាពកំហុសវាមានអត្ថប្រយោជន៍ និងមានឥទ្ធិពលធំធេងណាស់សំរាប់ជីវិតរបស់យើង។ ​បើមិនចឹងទេ យើងត្រូវតែរក​ លេសនេះ​ លេសនោះ  ដើម្បីនិយាយកុហក ក្នុងបំណងលាក់បាំងកំហុសណាមួយរបស់យើង។

ជឿទេ ការលាក់បាំងកំហុស វាពិបាកជាងការទទួលយកកំហុស ទោះបីមនុស្សជាច្រើនខិខំលាក់បាំងវា។ ​

 

3-​បង្ហាញភាពស្មោះត្រង់និងភាពក្លាហាន

មានតែ អ្នកមានឥទ្ធិពលនិងអំណាចផ្លូវចិត្តតែប៉ុណ្ណោះដែលអាចទទួលយកបាន និងហ៊ានសារភាពកំហុស។

នៅពេលយើងហ៊ានសារភាព និងធ្វើជាម្ចាស់នៃកំហុសរបស់ខ្លួន​ ដូចនេះ វានឹងស្តែងចេញ អោយឃើញនៅចំពោះមុខអ្នកដទៃ នូវ បុគ្គលិកលក្ខណៈពេញលេញនឹងភាពជាអ្នកដឹកនាំ និងជាអ្នកទទួលខុសត្រូវនូវអ្វីដែលខ្លួនបានធ្វើ។

បើធ្វើបានមែននោះ អ្នកផងទាំងពួង ចាប់ផ្តើមមានជំនឿ ដោយសារតែភាពស្មោះត្រង់ ហើយយើង នឹងបានរួចផុត ពីការបាត់បង់កេរ្តិ៍ឈ្មោះ។

 

4-ការសារភាព ជួយយើងក្នុងការបន្តដំណើរទៅមុខ

ប្រសិនបើយើងមិនបានសារភាព ចឹងកំហុសនឹងអមដំណើរយើងទៅគ្រប់ទីកន្លែងដែលយើងទៅ។

ដំណោះស្រាយចំពោះបញ្ហានេះគឺថា យើងត្រូវតែសារភាពកំហុសរបស់យើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ វានឹងធ្វើឱ្យប្រសើរឡើងក្នុងអារម្មណ៍នៅក្នុងខ្លួនយើងជំនួសឱ្យ កំហុសពីអតីតកាល ហើយយើងនឹងមិនមានអារម្មណ៍តានតឹងទៀតឡើយ។

ត្រូវចាំថា យើងបានរៀនច្រើនណាស់ ពីកំហុសដែលយើងបានធ្វើ។

 


Image result for powerful benefit to admit your mistake


5-ធ្វើឱ្យយើងក្លាយជាមនុស្សដែលចេះបន្ទាបខ្លួន

ការទទួលយកកំហុស ហើយនិយាយថា សុំទោស វាជាសញ្ញានៃភាពរាបសារ និងទន់ភ្លន់របស់យើង បើមិនដូច្នោះទេ យើងនឹងក្លាយខ្លួនទៅជាមនុស្សវាយឬក និងអួតក្អែងក្អាង ដែលនាំអោយយើង ក្លាយជាមនុស្សមិនគួរជាទីរាប់អានពីអ្នកផងទាំងពួង។

 Image result for humility

ដូច្នេះតើអ្នកមានកំហុស ដែលមិនទាន់បានសារភាពឬទេ?
បើមែនសូមសាកល្បងទទួលយក និងសារភាព ហើយអ្នកនឹងឃើញលទ្ធផលនិងឥរិយាបទវិជ្ជមានរបស់វាដោយខ្លួនឯង។





Recent Posts

ព្រោះតែសារអរគុណមិនចេះដាច់ សហគ្រិនខ្មែររូបនេះ ស៊ូបើកក្រុមហ៊ុន អត់ប្រាក់ចំណូលជាង ៤ឆ្នាំ
“ទោះខ្ញុំធ្វើការនៅកន្លែងណាក៏ដោយ ខ្ញុំតែងតែមានគំនិត ចង់ចូលរួមចំណែកកសាង...
HOW TO TAKE PORTRAITS - DIRECT SUN
HOW TO TAKE PORTRAITS - DIRECT SUN with CANON 77D + 18-135MM LENS QUI...
កូនៗមិនចូលចិត្ត ការអានសៀវភៅមែនទេ?
វិធីធ្វើឱ្យកូនអ្នកចូលចិត្តការអាន

All Posts