social enterprise logo

ព្រោះតែសារអរគុណមិនចេះដាច់ សហគ្រិនខ្មែររូបនេះ ស៊ូបើកក្រុមហ៊ុន អត់ប្រាក់ចំណូលជាង ៤ឆ្នាំ

Wed 23, Oct 2019

ព្រោះតែសារអរគុណមិនចេះដាច់ សហគ្រិនខ្មែររូបនេះ ស៊ូបើកក្រុមហ៊ុនអត់ប្រាក់ចំណូលជាង ៤ឆ្នាំ

ព្រោះតែសារអរគុណមិនចេះដាច់ សហគ្រិនខ្មែររូបនេះ ស៊ូបើកក្រុមហ៊ុនអត់ប្រាក់ចំណូលជាង ៤ឆ្នាំ

“ទោះខ្ញុំធ្វើការនៅកន្លែងណាក៏ដោយ ខ្ញុំតែងតែមានគំនិត ចង់ចូលរួមចំណែកកសាងវិស័យធនធានមនុស្សតាមអ្វីដែលអាចធ្វើទៅបានជានិច្ច។ ព្រោះខ្ញុំយល់ថា អង្គភាព ឬប្រទេសមួយ មានការរីកចម្រើននិងរឹងមាំពិតប្រាកដទៅបាន លុះត្រាតែប្រទេស ឬអង្គភាពនោះ មានប្រជាជន ជាពិសេសយុវជនសម័យថ្មី មានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៏ការងារច្បាស់លាស់ ដែលវាជាគ្រឹះ យ៉ាងចាំបាច់បំផុត ក្នុងការកែប្រែវាសនាខ្លួនឯង និងប្រទេសជាតិ” ។ នេះជាពាក្យមួយឃ្លារបស់លោក ទួត ប៊ុនឈាង ស្ថាបនិកគេហទំព័រ ពេលព្រឹក (Pelprek.com) ដែលជាគេហទំព័រផ្តល់ឱកាសការងារ ឈានមុខគេនៅកម្ពុជា។ 

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ទួត ប៊ុនឈាង បានឱ្យដឹងយ៉ាងដូច្នេះថា គេហទំព័រ Pelprek.com ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៧ ដើម្បីជាការចូលរួមចំណែកក្នុងការសម្រួលដល់ម្ចាស់អាជីវកម្ម ឱ្យបានជួបនិងធ្វើការជាមួយបុគ្គលិកដែលមានគុណភាព និងសមត្ថភាពការងារពិតប្រាកដ។ ដោយរយៈពេល ៤ឆ្នាំដំបូង គេហទំព័រមួយនេះ មិនមានប្រាក់ចំណូលសូម្បីតែមួយរៀល។ 

លោកបានបន្តថា“មិនមែនជាការងាយទេ ក្នុងដំណើរការអាជីវកម្មជាង៤ឆ្នាំ ដោយគ្មានប្រាក់ចំណូលសូម្បីមួយរៀលនោះ ប៉ុន្តែមូលហេតុធំបំផុតដែលជំរុញឱ្យគាត់ នៅស៊ូទ្រាំបើកក្រុមហ៊ុន រហូតដល់ជាង៤ឆ្នាំ ហើយគ្មានបានប្រាក់ចំណូលសូម្បីមួយរៀល និងមានពេលខ្លះត្រូវគេស្តីបន្ទោសឱ្យថែមទៀតនោះ គឺដោយសារតែ គ្រប់ពេល ឬសឹងតែរៀងរាល់ថ្ងៃ គាត់តែងតែទទួលបានសារ អរគុណ និងសរសើរពីអ្នកដែលទទួលបានការងារធ្វើ តាមរយៈគេហទំព័រ Pelprek.com ជានិច្ច។

សហគ្រិនវ័យជាង ៥០ឆ្នាំរូបនេះ បានរំលឹកពីដំណើរដើមទងនៅក្នុងការចាប់ផ្តើមអាជីវកម្មដែរថា គាត់បានចំណាយដើមទុនដំបូងប្រមាណជា ៣០០ដុល្លារអាមេរិក ដើម្បីបង្កើតជាគេហទំព័រមួយនេះឡើង ដោយដំបូងៗឡើយ គាត់មានតែម្នាក់ឯងប៉ុណ្ណោះ ខណៈដែលពេលនោះ គាត់នៅធ្វើការឱ្យគេនៅឡើយ។ ក្រៅពីធ្វើការ​ឱ្យគេរួច គាត់តែងតែធ្វើការដកស្រង់អត្ថបទពី កាសែតឬទស្សនាវដ្តីផ្សេងៗ នូវរាល់ព័ត៌មានទាំងឡាយណា ដែលស្តីអំពី ដំណឹងជ្រើសរើសបុគ្គលិក ដើម្បីធ្វើការចុះផ្សាយបន្ត ដាក់ចូលទៅក្នុងគេហទំព័រ Pelprek.com ដើម្បីផ្តល់ជាព័ត៌មានទីផ្សារការងារដល់អ្នកដែលកំពុងស្វែងរកការងារធ្វើ។ ដូចនេះ គាត់ត្រូវធ្វើការប្រមាណជា ១៧ម៉ោងជារៀងរាល់ថ្ងៃ។ រហូតដល់ឆ្នាំ២០១១ ទើបគេហទំព័រ Pelprek អាចមានលទ្ធភាពរកប្រាក់ចំណូលបានខ្លះៗ តាមរយៈការគាំទ្រ ពីបណ្តាក្រុមហ៊ុន និងអង្គការនានា។

លោក ទួត ប៊ុនឈាង បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ Pelprek.com កំពុងវិវត្តន៍ខ្លួនទៅមុខមួយជំហ៊ានទៀតដែលក្រុមហ៊ុន នឹងដាក់ឱ្យប្រើប្រាស់សេវា ទិញ-លក់ ទំនិញ តាមអនឡាញ (Classified Ads) ក្នុងខែ តុលាខាងមុខនេះ ៕ 

អត្ថបទដោយ៖ LeEmon Biz 


Recent Posts

HOW TO TAKE PORTRAITS - DIRECT SUN
HOW TO TAKE PORTRAITS - DIRECT SUN with CANON 77D + 18-135MM LENS QUI...
ហ៊ានសារភាពកំហុស Admit your mistake
ជាទូទៅកំហុស​ឆ្គងទាំងឡាយដែលបានកើតឡើង ត្រូវបានអនុគ្រោះ បើសិនជាយើងហ៊ានសារ...
កូនៗមិនចូលចិត្ត ការអានសៀវភៅមែនទេ?
វិធីធ្វើឱ្យកូនអ្នកចូលចិត្តការអាន

All Posts