social enterprise logo

សិស្សឆ្នើមជាប់លេខ១តាំងពីថ្នាក់ ទី១ដល់ទី១២បើកបង្ហាញគន្លិះ សំខាន់ក្នុងការសិក្សា

Thu 27, Jun 2019


១​.​ ​ចំណាយពេល​រំលឹក​ក្រោយ​រៀន​ចប់​ភ្លាម​: ​​អតីត​សិស្ស​និទ្ទេស​ ​A​ ​ឆ្នាំ​ ​២០១៦​ ​ប្រាប់​ថា​ ​ពេល​រៀន​ ​ដើម្បី​ឱ្យ​ឆាប់​ចាំ​ ​ក្នុងអំឡុងពេល​ម៉ោង​ចេញលេង​ ​១៥​ ​នាទី​គួរតែ​មើល​ឱ្យ​ហើយ​ ​ជៀង​វាង​ទុកចោល​យូរ​ ​ដូចជា​ ​ចាំ​អាទិត្យ​ក្រោយ​ ​ចាំ​មើល​ ​គឺ​ការ​ចងចាំ​មិនសូវ​បាន​ល្អ​ឡើយ​ ​។

​២​.​ ​មុន​ទៅរៀន​អាន​ឡើងវិញ​: ​​មុន​ទៅរៀន​អាន​មួយចប់​ ​ពិសេស​ដូចជា​ ​មេរៀន​ជីវ​ ​ដែល​ ​ចាន់​ត្រា​ ​គិតថា​ ​ពិបាក​ចាំ​ ​គឺ​នាង​តែង​មើល​មួយចប់​សិន​ ​រក​កន្លែង​ឆ្ងល់​ហើយ​ ​Note​ទុក​ទៅ​សួរ​គ្រូ​ ​។​ ​ម្យ៉ាងវិញទៀត​ពេល​គ្រូ​ពន្យល់​ប៉ះ​អ្វី​ដែល​ ​ចាន់​ត្រា​ ​ឆ្ងល់​គឺ​រំញោច​ទៅ​ខួរក្បាល​ក​តែម្ដង​ ​ឱ្យ​ចំណាំទុក​ ​ហើយ​ប្រសិនបើ​ពេល​គ្រូ​ពន្យល់​នោះ​ពុំ​មាន​ចំណុច​ណាមួយ​គួរ​ឱ្យ​ឆ្ងល់​ ​ទើប​ ​ចាន់​ត្រា​ ​យក​អ្វី​ដែល​ខ្លួន​បាន​ Note​ទុក​ទៅ​សួរ​គ្រូ​តាម​ក្រោយ​ ​។​ ​

​៣​.​ ​យកពាក្យ​បច្ចេកទេស​ដែល​ពិបាក​យល់​យក​ទៅ​ស្រមើស្រមៃ​នឹង​រូបភាព​អ្វីមួយ​: សិស្ស​ឆ្នើម​រូប​នេះ​ប្រាប់​ថា​ ​ពាក្យ​ខ្លះ​នៅក្នុង​មេរៀន​ ​ជីវ​ ​គីមី​ ​រូបវិទ្យា​ ​ដែល​ជា​ពាក្យ​បច្ចេកទេស​ពិបាក​ចាំ​ ​គឺ​ចាន់​ត្រា​ ​តែង​ស្រមើស្រមៃ​យកពាក្យ​ទាំងនោះ​ ​ទៅ​ប្រៀបប្រដូច​នឹង​អ្វីមួយ​ដូចជា​ ​ប្រៀប​ទៅជា​ដើមផ្កា​ ​ដើមឈើ​ ​ឬ​របស់​ផ្សេងទៀត​ ​។​

៤​.​ ​មើល​មេរៀន​ប្រចាំថ្ងៃ​ ​ប្រចាំ​សប្ដាហ៍​ ​: ចំពោះ​ ​ចាន់​ត្រា​ ​តែង​មើល​មេរៀន​ទាំង​ផ្នែក​អក្សរ​ ​ទាំង​ផ្នែក​គណនា​ ​ប្រចាំថ្ងៃ​ ​ប្រចាំ​អាទិត្យ​ ​មិនដែល​ខាន​ ​ហើយ​នៅពេល​ប្រឡង​ប្រចាំខែ​ ​វា​ប្រៀប​ដូចជា​ការ​រំលឹក​ឡើងវិញ​ដូច្នោះ​ដែរ​ ​។​ ​ចាន់​ត្រា​ ​នៅតែ​មានទម្លាប់​បែបនេះ​រហូតដល់​ប្រឡង​ឆមាស​ ​និង​ ​បាក់ឌុប​ទៀត​ ​ក៏​មិន​ចេញ​អ្វី​ក្រៅពី​មេរៀន​ទាំងនោះ​ដែរ​ ​។​ ​



៥​.​ ​រៀន​ធ្វើលំ​ហា​ត់​តូច​ៗ​ឱ្យ​ស្ទាត់​ ​: ចំពោះមុខ​វិជ្ជា​លំហាត់​ដូចជា​ ​គណិត​ ​រូប​ ​គីមី​ ​ជីវ​ ​ចាន់​ត្រា​ ​ចូលចិត្ត​បំផុត​ ​គឺ​ការសាកល្បង​ធ្វើលំ​ហាត់​ ​ហើយ​ចូលចិត្ត​ធ្វើលំ​ហាត់​ពី​តូច​ៗ​ទៅ​ ​ទើប​ទៅរៀន​ធ្វើលំ​ហា​ត់​ធំៗ​ដែល​ពិបាក​ ​ពីព្រោះ​ពេល​ធ្វើលំ​ហា​ត់​ធំៗ​តាម​ក្រោយ​ ​ធ្វើ​ឱ្យ​ចាន់​ត្រា​ ​នឹកឃើញ​ពី​ក្បួន​ដែល​ធ្លាប់​អនុវត្ត​លើ​លំ​ហា​ត់​ចាស់​ៗ​ ​។

៦​.​ ​ការ​រៀន​ជាមួយ​មិត្តភក្ដិ​ ​: ​ចំពោះ​ចំណុច​នេះ​វិញ​ ​សិស្ស​អាហារូបករណ៍​រៀន​នៅ​ជប៉ុន​រូប​នេះ​ ​ប្រាប់​ថា​ ​ខ្លួន​តែង​រៀន​ជាមួយ​មិត្តភក្ដិ​ ​ព្រោះ​កន្លែងណា​ដែល​មិន​ចេះ​អាច​សួរ​គេ​បាន​ ​ហើយ​កន្លែងណា​ដែល​ចេះច្បាស់​ ​គឺ​ពន្យល់​បន្ត​ទៅ​មិត្តភក្ដិ​វិញ​ ​ដែល​ធ្វើ​ឱ្យ​ចាន់​ត្រា​ ​យល់​កាន់តែ​ច្បាស់​ថែមទៀត​ ​។​ ​

​៧​.​ ​ការ​យកចិត្ត​ទុកដាក់​ផ្ចង់​អារម្មណ៍​ក្នុង​ម៉ោង​រៀន​ ​: ​ក្នុង​ម៉ោង​រៀន​ ​គឺ​ត្រូវ​ផ្ដោត​អារម្មណ៍​យកចិត្ត​ទុកដាក់​លើ​អ្វី​ដែល​គ្រូ​កំពុង​ពន្យល់​ ​ដើម្បី​កុំឱ្យ​ដាច់​ភាគ​ ​តាមដាន​លែង​ទាន់​ ​។​ ​ដូច្នេះ​សូម​បែងចែក​ឱ្យ​ដាច់​ម៉ោង​រៀន​ ​គឺ​ដឹង​រៀន​ ​ម៉ោង​លេង​គឺ​លេង​ ​កុំឱ្យ​ការ​រៀន​ ​និង​ ​ការ​លម្ហែ​លាយឡំ​គ្នា​ ​។​ ​នេះ​ជា​ចំណុច​ចុងក្រោយ​ ​ដែល​សិស្ស​ឆ្នើម​ ​រស់​ ​ចាន់​ត្រា​ ​ចង់​ចែករំលែក​ ។ ប្រភពពីប្រជាប្រិយ

Recent Posts

ព្រោះតែសារអរគុណមិនចេះដាច់ សហគ្រិនខ្មែររូបនេះ ស៊ូបើកក្រុមហ៊ុន អត់ប្រាក់ចំណូលជាង ៤ឆ្នាំ
“ទោះខ្ញុំធ្វើការនៅកន្លែងណាក៏ដោយ ខ្ញុំតែងតែមានគំនិត ចង់ចូលរួមចំណែកកសាង...
HOW TO TAKE PORTRAITS - DIRECT SUN
HOW TO TAKE PORTRAITS - DIRECT SUN with CANON 77D + 18-135MM LENS QUI...
ហ៊ានសារភាពកំហុស Admit your mistake
ជាទូទៅកំហុស​ឆ្គងទាំងឡាយដែលបានកើតឡើង ត្រូវបានអនុគ្រោះ បើសិនជាយើងហ៊ានសារ...

All Posts