Job Details

មន្ត្រីឥណទាន (Credit Officer)

MAXIMA Microfinance Plc
Posting Date: 07 Jun 2018
Closing Date: 30 Jun 2018
# of hiring: 30
Salary range: Negotiable
Job Type: Full-Time,
Seniority Level: Entry-Level,
Ad Type: Free Package

គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០០ ហើយទទួលអជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុពី ធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុជូនប្រជាជនខ្មែរដែលមានចំណូលទាបហើយត្រូវការទុនយកមកពង្រីករបរអាជីវកម្មឬបង្កើតមុខរបរថ្មី។ បច្ចុប្បន្ននេះ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ បាននឹងពង្រីកតំបន់ប្រតិបត្តិការផ្តល់ប្រាក់កម្ចីបន្ថែមដល់ប្រជាជននៅតាមបណ្តាខេត្តរាជធានី នៃព្រះរាជា ណាចក្រកម្ពុជា។ ដូចនេះ ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវការជ្រើសរើសបន្ថែមនូវ បុគ្គលិក សម្រាប់មុខតំណែងដូចខាងក្រោមៈ

មុខតំណែង: មន្រ្តីឥណទាន ចំនួន ៣០ នាក់

កន្លែងបំពេញការងារ: ស្នាក់ការ អរិយក្សត្រ (២ នាក់), ស្នាក់ការ ថ្នល់ទទឹង(៥ នាក់) , ស្នាក់ការ ចោមចៅ (៥ នាក់), ស្នាក់ការ កងមាស (២នាក់), ស្នាក់ការ អូររាំងឪ​ (២ នាក់), ការិយាល័យកណ្តាល(៥ នាក់) , ស្នាក់ការ តាក្តុល(២ នាក់), ស្នាក់ការ ព្រែកអញ្ចាញ(៥ នាក់), ស្នាក់ការ កៀនស្វាយ​ (២ នាក់),ស្នាក់ការ បន្ទាយមាស​ (២ នាក់) ​

KEY RESPONSIBILITIES

ភារកិច្ចចំបងនិងការទទួលខុសត្រូវ:

១. ផ្សព្វផ្សាយពីផលិតផល និងសេវាកម្មឥណទានទៅកាន់អតិថិជន

២. បំពេញឯកសារឥណទាន និងឯកសាររដ្ឋបាលដទៃទៀត

៣.​ វាយតម្លៃការស្នើសុំឥណទាន វាយបញ្ចូលទិន្នន័យឥណទានទៅក្នុងប្រព័ន្ធឥណទាន

៤. ផ្តល់អនុសាសន៍ជូនគណៈកម្មាការឥណទានដើម្បីអនុម័ត

៥. រៀបចំកិច្ចសន្យាឥណទាន និងឯកសាររដ្ឋបាលផ្សេងៗទៀត ដើម្បីបើកប្រាក់ជូនអតិថិជន

៦. អនុវត្ត និងបញ្ចេញឥណទានទៅតាមផែនការឥណទាន

៧. សម្របសម្រួលក្នុងការប្រមូលនូវឥណទានសងត្រលប់ និងដោះស្រាយបញ្ហាឥណទាន

៨. ទំនាក់ទំនងជាមួយអតិថិជន និងអាជ្ញាធរក្នុងតំបន់

REQUIREMENT

លក្ខណៈសម្បត្តិរបស់បេក្ខជន:

១. បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្ម ហិរញ្ញវត្ថុនិងធនាគារ ឬសញ្ញាបត្រដែលមានតំលៃស្មើ

២. ចេះប្រើប្រាស់កុំព្យូទ័រ Word-Excel ស្ទាត់ជំនាញ

៣. ធ្លាប់មានបទពិសោធន៍ការងារជាមន្ត្រីឥណទាន ឬបទពិសោធន៍ពាក់ព័ន្ធ

៤. មានការប្រាស្រ័យទាក់ទងល្អ អត្តចរិកស្លូតបូត ស្មោះត្រង់ និងមានភាពអត់ធ្មត់នឹងការងារ

៥. មានម៉ូតូផ្ទាល់ខ្លួន

៦. ផ្តល់អាទិភាពចំពោះបេក្ខជន-បេក្ខនារី ដែលមានទីលំនៅអចិន្ត្រៃយិ៍ នៅជិតសាខា


HOW TO APPLY

ម៉ាក់ស៊ីម៉ា ផ្តល់ជូននូវប្រាក់បៀវត្សសមរម្យ និងផ្តល់សេវាធានារ៉ាប់រង ប្រាក់លើកទឹកចិត្ត ប្រាក់ខែទី១៣ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូប(CV) ដែលមានបិតរូបថត៤គុណ៦ ១សន្លឹក ប័ណ្ណគ្រួសារ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតថតចម្លង និងសញ្ញាប័ត្រឬលិខិតបញ្ជាក់ថតចម្លងផ្សេងៗ ដែលពាក់ព័ន្ធ មកកាន់ទីស្នាក់ការម៉ាក់ស៊ីម៉ាដែលនៅក្បែរអ្នក ឬផ្ញើរមកកាន់ទីស្នាក់ការកណ្តាលផ្ទះលេខ២១AB ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈ Email:[email protected]. ទូរស័ព្ទទំនាក់ទំនងលេខ ០១៧ ៤៩៧ ២០៥, ០២៣ ២១៤ ២៤០។

បញ្ជាក់ៈ

១.ផុតកំណត់ទទួលពាក្យុថ្ងៃទី៣០ ខែ​ មិថុនា ឆ្នាំ២០១៨​ ម៉ោង 5:00 ល្ងាច។

២.មានតែបេក្ខជនដែលមានគុណសម្បត្តិគ្រប់គ្រាន់តាមការតម្រូវរបស់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ប៉ុណ្ណោះដែលនឹងត្រូវបានជូនដំណឹងដើម្បីធ្វើតេស្ត។

៣.រាល់ឯកសារដែលដាក់ជូនមកកាន់ គ្រឹះស្ថាន ម៉ាក់ស៊ីម៉ា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មិនអាចដកវិញបានឡើយ។



  • Company MAXIMA Microfinance Plc
    MAXIMA Microfinance Plc. was founded in March 2000 with the initial objective and mission of providing loans and financial services to micro, small and medium enterprise in Cambodia. Maxima currently has new investor—GOJO Company from Japan, and have...

SUCCESSFULLY TIPS
  • Tailor a CV to a specific job
  • Keep it simple
  • Include key information - personal detail
  • Showcase achievements