Job Details

អ្នកបើកបរ (Driver)

EZECOM
Posting Date: 25 Apr 2018
Closing Date: 24 May 2018
Job Type: Full-Time,
Seniority Level: Entry-Level,
Job location: Phnom Penh,
Job category: Driver and Logistics,
Ad Type: Premium

ក្រុមហ៊ុន អ៊ីហ្ស៊ីខម ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់របស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2017 ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាជីវកម្ម និងការប្រើប្រាស់តាមគេហដ្ឋាន ដែលបានកើនឡើងយ៉ាងឆាប់រហ័សក្នុងទីផ្សាររបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុនរបស់យើងបានបំពាក់ទៅដោយខ្សែកាបអុបទិក ការទំនាក់ទំនងជាសម្លេងតាមអ៊ីនធឺណិត (VOIP) និងការតភ្ជាប់ក្នុងស្រុក (VPN) និង មជ្ឈមណ្ឌលរក្សាទុកទិន្នន័យលំដាប់ពិភពលោក ព្រមទាំសេវាកម្មបន្ថែមជាច្រើនទៀត ជាមួយនឹងដំណោះស្រាយ និងការគាំទ្រផ្នែកបច្ចេកទេស ២៤ម៉ោងលើ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍។

ក្រុមហ៊ុនត្រូវការជ្រើសរើសបេក្ខជន ដែលមានសមត្ថភាព ក្នុងការបំពេញការងារ មានតួនាទីដូចខាងក្រោម៖

តួនាទី ៖ អ្នកបើកបរ 

ចំនួន ៖ ០១នាក់

ទីតាំងបំពេញការងារ ៖ រាជធានីភ្នំពេញ



KEY RESPONSIBILITIES

1. ការទទួលខុសត្រូវ

  • ត្រួតពិនិត្យមុខងារឡាន និងថែទាំជាប្រចាំទៅលើ ប្រេងម៉ាស៊ីន, កង់ឡាន, ទឹក, អាគុយ។ល។
  • មានអាកប្បកិរិយាល្អ, ភាពស្មោះត្រង់, មានឆន្ទៈក្នុងការធ្វើការ, អាចធ្វើការតាមបណ្តាលខេត្តនានា និងរីករាយ ជួយអតិថិជនក្នុងការលើកដាក់ឥវ៉ាន់
  • កត់ទុករាល់ការធ្វើដំណើរ និងហត្ថលេខារបស់អតិថិជនក្នុងរបាយការណ៍
  • សំអាតខាងក្នុង និងខាងក្រៅឡានជាប្រចាំ
  • យល់ច្បាស់ពីទិសដៅ, ភូមិសាស្រ្ត និងស្ថានភាពផ្លូវដែលត្រូវធ្វើដំណើរ
  • អាចជួសជុល និងប្តូរគ្រឿងបន្លាស់មួយចំនួនដូចជា ប្តូរកង់ឡាន, ប្តូរអាគុយ។ល។
  • ករណីឡានមានបញ្ហា ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានការត្អូញត្អែរ និងការប្តឹងពីអតិថិជន ត្រូវរាយការណ៍មក អ្នកគ្រប់គ្រង/ផ្នែករដ្នបាលភ្លាម
  • មិនត្រូវទទួល ឬសួររកប្រាក់កំរៃខាងក្រៅ ពីអតិថិជននោះទេ
REQUIREMENT

2. តម្រូវការ

  • ត្រូវមានបទពិសោធន៍យ៉ាងតិច ២ឆ្នាំ និងប្រវត្តិល្អក្នុងការបើកបរ
  • ត្រូវមានប័ណ្ណបើកបរ និងមានសុពលភាពប្រើប្រាស់
  • ត្រូវមានចំណេះដឹង និងអនុវត្តន៍បានយ៉ាងល្អទាក់ទងនឹងច្បាប់ចរាចរណ៍
  • អាចនិយាយ និងស្តាប់ភាសារអង់គ្លេសបានខ្លះៗ
  • ត្រូវមានសុខភាពល្អ

HOW TO APPLY

បេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមអាស័យដ្ឋាន៖ #7 ដេ, មហាវិថីសហព័ន្ធរុស្សី អាគារសភាពាណិជ្ជកម្មកម្ពុជា, សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ភ្នំពេញ ឬតាមរយៈ 

E-mail: [email protected]

Tel: 077 973639

សំគាល់៖ មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងបុគ្គលិក នឹងត្រូវបានទំនាក់ទំនងមកសំភាសន៍។





SUCCESSFULLY TIPS
  • Tailor a CV to a specific job
  • Keep it simple
  • Include key information - personal detail
  • Showcase achievements