social enterprise logo
Views 2679
សិរីមង្គល (Sereimongkul)

សិរីមង្គល (Sereimongkul)

All jobs of សិរីមង្គល (Sereimongkul).

About សិរីមង្គល (Sereimongkul)

អ្នកបង្កើតសិរីមង្គល

សិរី​ មង្គលបានផ្តល់ជូនលោក អ្នកនូវសេវាកម្មអាពាហ៍ពិពាហ៍ឈាន មុខគេបំផុតនៅប្រទេសកម្ពុជា និងទទួលការគាំទ្រជាច្រើនពី អតិថិជននៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាលខេត្តនានា...។ 

ឆ្លងតាមបទពិសោធន៍អាពាហ៍ពិពាហ៍ផ្ទាល់ លោក ហ៊ឺ វីរៈ ជាមួយ លោកស្រី យី សុភា ដែលបច្ចុប្បន្ន លោក និង លោកស្រី មានបុត្រ ៣នាក់  បានធ្វើអោយរូបលោក បង្កើតសេវាកម្មនេះឡើង។  តាមគំនិតផ្តួចផ្តើម លោក ហ៊ឺ វីរៈ អគ្គនាយកសិរីមង្គល បានបណ្តាលឲ្យរូបលោក បង្កើតសេវាកម្មឈានមុខ នេះឡើងព្រមទាំងបានផ្តល់ឪកាសការងារ ដល់និស្សិតប្រមានជា ៣០០នាក់  មកពីបណ្តាលខេត្តនានា​ឲ្យចូលបម្រើការងារក្រៅម៉ោងផ្នែកសេវាកម្ម និងផ្នែកផ្សេងៗ ជាច្រើន...។

ជីវិតកាលពីកុមារភាពរបស់លោក ក៏ដូចជាកុមារដទៃទៀតដែរ លោក ហ៊ឺ​ វីរៈ កើតនៅឆ្នាំ១៩៧៨​   នៅ ភូមិដូនច្រែងឃុំ ព្រះនេត្រព្រះ​ ស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ  ដែលរូបលោកជាកូនច្បង ក្នុងចំនោមបងប្អូន៤នាក់ របស់ ​លោក ហ៊ឺ បាវី និងអ្នក​ស្រី សាយ​ សុផា។ បន្ទាប់ពីឆ្នាំ ១៩៧៩ ក្រុមគ្រួសាររបស់លោកបានមករស់នៅទីក្រុងភ្នំពេញ ទាក់ទងជាមួយជីវិត តាំងពីកុមារភាព លោក ហ៊ឺ វីរៈ  ត្រូវបានឪពុក ម្តាយ បញ្ជូនអោយទៅសិក្សានៅប្រទេស អូស្រ្តាលី តាំងពីលោកចំរើនវ័យបាន ១៦ឆ្នាំ មកម្លេះ​។ នៅកំឡុងឆ្នាំ ១៩៩៤ ដល់ ១៩៩៧   លោក ហ៊ឺ វីរៈ ទទួលបានសញ្ញាបត្រ ទុតិយ ភូមិនៅគ្រិះស្ថានសិក្សាបណ្តុះបណ្តាល St. Jonhs Park នៃប្រទេស អូស្រ្តាលី។​ ​បន្តពីឆ្នាំ ១៩៩៨  ដល់ ២០០២ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងជំនួញនៅ Central Queensland​ University នៅប្រទេស 

អូស្រ្តាលី​។ លុះមកដល់ឆ្នាំ២០០៣ លោកទទួលបានវិញ្ញាបនបត្រវគ្គសុក្រឹតការជាន់ខ្ពស់នៅសាលាភូមិន្ទរដ្ឋបាល នៅទីក្រុងភ្នំពេញចាប់ពីឆ្នាំ២០០៤  ដល់ ២០០៧ លោក ហ៊ឺ វីរៈ ទទួលបានសញ្ញាបត្រអនុបណ្ឌិតនៅ Charles Stuart University នៃប្រទេសអូស្រ្តាលី។  នៅឆ្នាំ២០០៥ ដល់ ២០០៨ លោក ទទួលបានសញ្ញាបត្រអនុបណ្ឌិតមួយទៀតផ្នែក នីតិរដ្ឋបាលសាធារណៈ  នៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហើយនៅឆ្នាំ២០០៩  លោកបានក្លាយទៅជាបេក្ខជនបណ្ឌិត នៅរាជបណ្ឌិតសភាផ្នែកវិទ្យាសាស្រ្តនយោបាយ។  

ឆ្លងកាត់តាមរយៈការសិក្សាអស់រយៈពេល១៦ឆ្នាំ កន្លងមកនេះ លោកបានយកចំនេះដឹងដ៏សំបូរបែប ដែលលោកទទួល ដើម្បីមកបំរើការជូន  រាជរដ្ឋាភិបាល នៅក្នុងក្រសួង   សាធារណការ និងដឹកជញ្ជួន នៅក្នុងតួនាទីជាអគ្គាធិការរងនៃ អង្គភាពអធិការដ្ឋាន៕

សកម្មភាពយ៉ាងសកម្មនៅក្នុងសង្គមខ្មែររបស់ក្រុមហ៊ុន សិរីមង្គល  យើង​បាន​ចូល​រួម​ក្នុង​សហគមន៍​ជា​ច្រើន​សកម្មភាព​នៅ​ក្នុង​ឪកាស​សំខាន់ៗ​មាន​ដូចជា​   ការ​ចូល​រួម​ផ្តល់​ចំនីអាហារ​ និង​ អំណោយ​ដល់​អ្នក​ជំងឺ​របេង​ និង​អ្នក​ជំងឺ​អេដស៍​​នៅ​មន្ទីរពេទ្យ​ រុស្សី​។​      ​​​​​ការ​ចូល​រួម​សម្អាត​បរិស្ថាន​តាម​ឆ្នេរ​សមុទ្រ​នា​ថ្ងៃ​

ដែល​សិរី​មង្គល​បាន​ប្រារព្ធ​ខួប​លើក​ទី១​ និង​ទី២​......មួយ​វិញ​ទៀត​ សិរី​មង្គល​ បាន​រៀប​​ចំ​កម្ម​វិធី​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​ និង​លើក​ ទឹក​ចិត្ត​ដល់​ទណ្ឌិត​ចំនួន​ពីរ​លើក​ នៅ​មន្ទីរ​ពន្ធនាគារ​ ខេត្តកណ្តាល​។ ជា​ពិសេស​នោះ​លោក​ អគ្គនាយក​ សិរីមង្គល​ បាន​ ផ្តល់​អំណោយ​​ជា​ស​ម្ភារៈ​ការិ​យាល័យ​ជួន​ដល់​ រាជបណ្ឌិត្យ​សភា​កម្ពុជា​។

សិរីមង្គល (Sereimongkul) Contact

Address

ទំនាក់ទំនង អាស័យដ្ឋាន: អគារ ១១,ផ្លូវ២៣០​សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក ភ្នំពេញ ទូរស័ព្ទ: ០១៦ / ០១៧ / ០៩៨ / ០៩៩ - ៧០៣​ ៧០៣ អ៊ីមែល : [email protected] គេហទំព័រ​: www.sereimongkul.com.kh

Phone

Tel: 855 70 555 550/ 86 703703